, , ,

តើ RMR (Resting Metabolic Rate)​ ​​របស់អ្នកមានលក្ខណៈដូចម្តេច?

Mark Chen

– with Yon Socheata (Max Cross)

 

តើ RMR (Resting Metabolic Rate)​ ​​របស់អ្នកមានលក្ខណៈដូចម្តេច?

អ្នកប្រហែលជាមិនបានជ្រាបច្បាស់ពីប្រធានបទពីមុនមកទេ​​

ជាក់ស្តែងបើទោះបីជាអ្នកមិនធ្វើសកម្ម​ភាពអ្វីក៏ដោយ​​​​​ក៏រាងកាយរបស់អ្នកនៅតែប្រើប្រាស់នៅថាមពលជានិច្ច។​ ជាធម្មតាយើងហៅថាមពលនោះថាជាកាឡូរី​​​ ថាមពលនេះទៀតសោតគឺ​ មិនមែនជាអ្វីមូយដែលមានពីខ្លួនប្រាណយើងទាំងអស់គ្នាហើយអោយយើងមានរូបរាងតូចស្អាតជាងមុននោះទេ។​ថាមពលនេះមានសារះសំខាន់ណាស់ក្នុងការជួយរាងកាយមនុស្សយើងធ្វើបំលាស់ប្តូចលនាព្យាបាលកោសិការ បណ្តុះកោសិការ​​និងធ្វើអោយការគិតបានប្រសើរ។​​​ទាំងអស់នេះហើយសុទ្ធត្រូវការប្រើប្រាស់ថាមពលជាសំខាន់។

ហេតុផលដែលធ្វើអោយមនុស្សចំនួនភ័យខ្លាចកាឡូរី​ ធ្វើការបែងចែកនៅកំរិតកាឡូរី
រឺមួយជ្រើសរើសនៅទឹកទទួលទានរាល់ថ្ងៃ​ (ដូចជាកូកាកូឡាមានជាតិស្ករតិច) ដែលមានកាឡូរីតិចតួចក៏ដោយសារតែពួកគាត់គិតថាកាឡូរីអាចធ្វើអោយឡើងទំងន់។​បើតាមការពិតជាក់ស្តែង​ វាពិតជាដូច្នេះមែន។

តែករណីនៃការឡើងទំងន់នេះអាចទៅរួច បើសិនជាយើងទទួលទានកាឡូរីហួសកំរិត។ ការស្រាវជ្រាវនៃការឡើងចុះទំងន់ទូទៅគឺមានលក្ខណសាមញ្ញទេ នោះមានន័យថារាងកាយរបស់​
យើងគឺស្រូបយកថាមពលចូល ច្រើនជាងថាមពលដែលប្រើប្រាស់ទៅវិញ ដូច្នេះមានន័យថាថាម
ពលមួយចំនួនដែលនៅសល់គឺ ត្រូវបានរាងកាយរក្សាទុកសំរាប់ប្រើប្រាស់នៅថ្ងៃបន្តបន្ទាប់។ នេះគឺជាភាពវៃឆ្លាតនៃការដំណើរការរបស់រាងកាយមនុស្សយើង។​ តែអ្វីដែលជាផលប៉ះពាល់របស់ដំណើរការនេះ គឺរាងកាយនឹងរក្សាទុកនៅជាតិខ្លាញ់មួយចំនួន ដែលមនុស្សទូទៅមិនត្រូវការ។ ហើយករណីនេះកាន់តែមានផលប៉ះពាល់ខ្លាំង បើសិនជាចំនួនជាតិខ្លាញ់​នេះកើនហួសពីកំរិតណាមួយ។

ដូច្នេះចំនុចសំខាន់ក្នុងការបង្ការការឡើងជាតិខ្លាញ់ និងធ្វើអោយបាននៅការទទួលទានរបបអាហារអោយបានត្រឹមត្រូវគឺ ធ្វើការគណនានៅចំនួនថាមពលដែលអ្នករូបរាងកាយអ្នកត្រូវការក្នុងមួយថ្ងៃ។ វាចាប់ផ្តើមឡើងពីរូបមន្តដ៏ល្អប្រសើរមួយក្នុងការគណនា RMR (Resting Metabolic Rate) (កំរិតនៃការប្រើប្រាស់ថាមពលប្រចាំថ្ងៃ)។ ហើយលទ្ទផលដែលគណនាបានអាចបង្ហាញអោយយើងឃើញពី កំរិតថាមពលដែលរាងកាយត្រូវការក្នុង​មួយថ្ងៃក្នុងការរក្សាអោយបាននូវដំណើរការទូទៅនៃសរីរាង្គខាងក្នុង រក្សាអោយបានភាពសកម្មនៃខួរក្បាល និងកំរិតសីតុណ្ហភាពក្នុងខ្លួនអោយមានលំនឹង។

ការប្រើប្រាស់នៅរូបមន្តនេះ បង្ហាញអោយអ្នកឃើញពីចំនួនថាមពល (កាឡូរី) ដែលរាងកាយត្រូវការក្នុងការបំពេញមុខងារចាំបាច់រៀងរាល់ថ្ងៃដែលបានរៀបរាប់ខាងលើ។ អ្វីដែលអ្នកត្រូវចងចាំពីការបកស្រាយនេះ គឺត្រូវទទួលទានអោយបានគ្រប់គ្រាន់តាមអ្វីដែលរាងកាយត្រូវការចាំបាច់ក្នុងការលូតលាស់ទៅតាមលទ្ធផលដែលបានគណនា។ សូមជឿជាក់លើខ្ងុំចុះថា អតិថិជនរបស់ខ្ងុំពីមុនមកគឺមានការយល់ឃើញខុសចំពោះរឿងនេះ ដែលពួកគាត់មិនបានទទួលទានអោយគ្រប់គ្រាន់តាមអី្វដែលរាងកាយត្រូវការ។ ថ្វីបើពួកគាត់ទទួលបានលទ្ទផលនៃការសំរកទំងន់ជោគជ័យនៅដំណាក់កាលដំបូង តែនេះមិនមែនជាវិធីសាស្រ្តល្អក្នុងរយះពេលវែងទៅមុខទេ។​

ឧទាហរណ៏​​៖​រូបមន្តសំរាប់បុរស​គឺៈ
​​88.362 + (13.397 *ភេទ) + (4.779 * កំពស់) – (5.677 *ទំងន់)

មើលទៅដូចជាមិនទំនងទេ មែនអត់!

តែអ្វីដែលល្អសំរាប់អ្នក គឺរាល់ការគណនាទាំងអស់នេះត្រូវបានធ្វើឡើងដោយអ្នកជំនាញសំរាប់អ្នកមានស្រាប់។ ដូច្នេះហើយបានជាខ្ងុំសូមធ្វើការណែនាំ នៅវិធីសាស្រ្តរបៀបថ្មីនេះដែលមានភាពងាយស្រួល និងរហ័សក្នុងការគណនានៅលទ្ធផលនេះអ្នកទាំងអស់គ្នា។

វិធីគណនានេះមានភាពងាយស្រួល គឺគ្រាន់តែធ្វើការដាក់បញ្ចូលនៅ នៅពត៏មានពីរាងកាយរបស់​អ្នក បន្ទាប់មក កម្មវិធីនេះនឹងធ្វើការគណនានៅលទ្ធផលជូនអ្នកភា្លម។

Powered by BMR Calculator

 

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *