Mark Chen
– with Yon Socheata (Max Cross)
តើ RMR (Resting Metabolic Rate) របស់អ្នកមានលក្ខណៈដូចម្តេច?
អ្នកប្រហែលជាមិនបានជ្រាបច្បាស់ពីប្រធានបទពីមុនមកទេ
ជាក់ស្តែងបើទោះបីជាអ្នកមិនធ្វើសកម្មភាពអ្វីក៏ដោយក៏រាងកាយរបស់អ្នកនៅតែប្រើប្រាស់នៅថាមពលជានិច្ច។ ជាធម្មតាយើងហៅថាមពលនោះថាជាកាឡូរី ថាមពលនេះទៀតសោតគឺ មិនមែនជាអ្វីមូយដែលមានពីខ្លួនប្រាណយើងទាំងអស់គ្នាហើយអោយយើងមានរូបរាងតូចស្អាតជាងមុននោះទេ។ថាមពលនេះមានសារះសំខាន់ណាស់ក្នុងការជួយរាងកាយមនុស្សយើងធ្វើបំលាស់ប្តូចលនាព្យាបាលកោសិការ បណ្តុះកោសិការនិងធ្វើអោយការគិតបានប្រសើរ។ទាំងអស់នេះហើយសុទ្ធត្រូវការប្រើប្រាស់ថាមពលជាសំខាន់។
ហេតុផលដែលធ្វើអោយមនុស្សចំនួនភ័យខ្លាចកាឡូរី ធ្វើការបែងចែកនៅកំរិតកាឡូរី
រឺមួយជ្រើសរើសនៅទឹកទទួលទានរាល់ថ្ងៃ (ដូចជាកូកាកូឡាមានជាតិស្ករតិច) ដែលមានកាឡូរីតិចតួចក៏ដោយសារតែពួកគាត់គិតថាកាឡូរីអាចធ្វើអោយឡើងទំងន់។បើតាមការពិតជាក់ស្តែង វាពិតជាដូច្នេះមែន។
តែករណីនៃការឡើងទំងន់នេះអាចទៅរួច បើសិនជាយើងទទួលទានកាឡូរីហួសកំរិត។ ការស្រាវជ្រាវនៃការឡើងចុះទំងន់ទូទៅគឺមានលក្ខណសាមញ្ញទេ នោះមានន័យថារាងកាយរបស់
យើងគឺស្រូបយកថាមពលចូល ច្រើនជាងថាមពលដែលប្រើប្រាស់ទៅវិញ ដូច្នេះមានន័យថាថាម
ពលមួយចំនួនដែលនៅសល់គឺ ត្រូវបានរាងកាយរក្សាទុកសំរាប់ប្រើប្រាស់នៅថ្ងៃបន្តបន្ទាប់។ នេះគឺជាភាពវៃឆ្លាតនៃការដំណើរការរបស់រាងកាយមនុស្សយើង។ តែអ្វីដែលជាផលប៉ះពាល់របស់ដំណើរការនេះ គឺរាងកាយនឹងរក្សាទុកនៅជាតិខ្លាញ់មួយចំនួន ដែលមនុស្សទូទៅមិនត្រូវការ។ ហើយករណីនេះកាន់តែមានផលប៉ះពាល់ខ្លាំង បើសិនជាចំនួនជាតិខ្លាញ់នេះកើនហួសពីកំរិតណាមួយ។
ដូច្នេះចំនុចសំខាន់ក្នុងការបង្ការការឡើងជាតិខ្លាញ់ និងធ្វើអោយបាននៅការទទួលទានរបបអាហារអោយបានត្រឹមត្រូវគឺ ធ្វើការគណនានៅចំនួនថាមពលដែលអ្នករូបរាងកាយអ្នកត្រូវការក្នុងមួយថ្ងៃ។ វាចាប់ផ្តើមឡើងពីរូបមន្តដ៏ល្អប្រសើរមួយក្នុងការគណនា RMR (Resting Metabolic Rate) (កំរិតនៃការប្រើប្រាស់ថាមពលប្រចាំថ្ងៃ)។ ហើយលទ្ទផលដែលគណនាបានអាចបង្ហាញអោយយើងឃើញពី កំរិតថាមពលដែលរាងកាយត្រូវការក្នុងមួយថ្ងៃក្នុងការរក្សាអោយបាននូវដំណើរការទូទៅនៃសរីរាង្គខាងក្នុង រក្សាអោយបានភាពសកម្មនៃខួរក្បាល និងកំរិតសីតុណ្ហភាពក្នុងខ្លួនអោយមានលំនឹង។
ការប្រើប្រាស់នៅរូបមន្តនេះ បង្ហាញអោយអ្នកឃើញពីចំនួនថាមពល (កាឡូរី) ដែលរាងកាយត្រូវការក្នុងការបំពេញមុខងារចាំបាច់រៀងរាល់ថ្ងៃដែលបានរៀបរាប់ខាងលើ។ អ្វីដែលអ្នកត្រូវចងចាំពីការបកស្រាយនេះ គឺត្រូវទទួលទានអោយបានគ្រប់គ្រាន់តាមអ្វីដែលរាងកាយត្រូវការចាំបាច់ក្នុងការលូតលាស់ទៅតាមលទ្ធផលដែលបានគណនា។ សូមជឿជាក់លើខ្ងុំចុះថា អតិថិជនរបស់ខ្ងុំពីមុនមកគឺមានការយល់ឃើញខុសចំពោះរឿងនេះ ដែលពួកគាត់មិនបានទទួលទានអោយគ្រប់គ្រាន់តាមអី្វដែលរាងកាយត្រូវការ។ ថ្វីបើពួកគាត់ទទួលបានលទ្ទផលនៃការសំរកទំងន់ជោគជ័យនៅដំណាក់កាលដំបូង តែនេះមិនមែនជាវិធីសាស្រ្តល្អក្នុងរយះពេលវែងទៅមុខទេ។
ឧទាហរណ៏៖រូបមន្តសំរាប់បុរសគឺៈ
88.362 + (13.397 *ភេទ) + (4.779 * កំពស់) – (5.677 *ទំងន់)
មើលទៅដូចជាមិនទំនងទេ មែនអត់!
តែអ្វីដែលល្អសំរាប់អ្នក គឺរាល់ការគណនាទាំងអស់នេះត្រូវបានធ្វើឡើងដោយអ្នកជំនាញសំរាប់អ្នកមានស្រាប់។ ដូច្នេះហើយបានជាខ្ងុំសូមធ្វើការណែនាំ នៅវិធីសាស្រ្តរបៀបថ្មីនេះដែលមានភាពងាយស្រួល និងរហ័សក្នុងការគណនានៅលទ្ធផលនេះអ្នកទាំងអស់គ្នា។
វិធីគណនានេះមានភាពងាយស្រួល គឺគ្រាន់តែធ្វើការដាក់បញ្ចូលនៅ នៅពត៏មានពីរាងកាយរបស់អ្នក បន្ទាប់មក កម្មវិធីនេះនឹងធ្វើការគណនានៅលទ្ធផលជូនអ្នកភា្លម។
Powered by BMR Calculator